អាហារបំប៉ន Formula 1 Healthy Meal Nutritional Shake Mix

Print
អាហារបំប៉ន Formula 1 Healthy Meal Nutritional Shake Mix

អាហារបំប៉ន Formula 1 Healthy Meal Nutritional Shake Mix

ជាអាហារសុខភាពមានរសជាតិឈ្ងុយឆ្ងាញ់ដែលផ្តល់តុល្យភាពប្រូតេអ៊ីនល្អឥតខ្ចោះនិងជាអាហារបំប៉ន​ដែលអាចពិសារបានឆ្អែត និងផ្តល់ថាមពលបានយូរ។

អត្ថប្រយោជន៍សំខាន់ៗ

  • អាហារ shake​ នីមួយៗសំបូរទៅ​ដោយវីតាមីន និង​សារធាតុរ៉ែ 21 មុខ ឱសថរុក្ខជាតិ សារធាតុ​បណ្តេញ​ជាតិពុល និងហ្វាយប៊ើរ។​ អាហារ Formula 1 powder មានកាល់ឡូរី​តែ 90 ប៉ុណ្ណោះ ហើយនៅពេលលាយ​ជាមួយទឹកដោះគោគ្មានជាតិខ្លាញ់ចំណុះ240ml អាហារ Formula 1 shake នេះ មានកាល់ឡូវរីតែ 170 ប៉ុណ្ណោះ។ សូមញ៉ាំ​អាហារ​សុខភាពនេះ​មួយពេល​ជា​អាហារ​ពេលព្រឹក អាហារថ្ងៃត្រង់ ឬអាហារពេលល្ងាច ​ដើម្បីឱ្យអ្នកមាន​សុខភាពល្អ និងគ្រប់គ្រង​ទម្ងន់យ៉ាងមានប្រសិទ្ធភាព។
  • ញ៉ាំប្រូតេអ៊ីនសណ្តែកសៀង 25g ក្នុងមួយថ្ងៃ ដើម្បីជាផ្នែកមួយនៃរបបអាហារ​មានជាតិខ្លាញ់ និង​កូឡេស្តេរ៉ូលទាប អាចជួយកាត់បន្ថយហានិភ័យ​ដោយសារជំងឺបេះដូងបាន។ ការញ៉ាំអាហារ Formula 1 ម្តងផ្តល់ប្រូតេអ៊ីនសណ្តែកសៀង 9g។

តើអាហារនេះជួយអ្នកដោយរបៀបណា?

សម្រាប់ផ្គត់ផ្គង់សារធាតុចិញ្ចឹមសុខភាព និងការគ្រប់គ្រងទម្ងន់៖
  • ញ៉ាំអាហារ Formula 1 Shake ជារៀងរាល់ថ្ងៃដើម្បីសុខភាពល្អ។ ការស្រាវជ្រាវមួយដែល​បានបោះពុម្ពផ្សាយអំពីការញ៉ាំអាហារ shakes មួយពេលជំនួសឲ្យការញ៉ាំអាហារធម្មតា​បានបង្ហាញថាអ្នកដែលញ៉ាំ​អាហារ shake មួយពេលជំនួសឲ្យការញ៉ាំអាហារធម្មតាជារៀង​រាល់​ថ្ងៃ អាចជួយអ្នកបន្ថយទម្ងន់ក្នុងរយៈពេលវែង។
  • យើងសូមណែនាំឱ្យអ្នកពិសារលាយជាមួយម្សៅប្រតេអ៊ីន Personalized Protein Powder ដើម្បី​ទទួលបានប្រូតេអ៊ីនប្រសើរបំផុត។ សម្រាប់ស្រ្តី គួរលាយម្សៅប្រតេអ៊ីន Personalized Protein Powder ចំនួន 2 ស្លាបព្រាបាយ (ប្រូតេអ៊ីន 10g) ជាមួយអាហារ shake នីមួយៗ​ហើយ​សម្រាប់បុរស គួរលាយបន្ថែម 3 ស្លាបព្រាបាយ (ប្រូតេអ៊ីន 15g)។ ការទទួល​បាន​ប្រូតេអ៊ីនប្រចាំថ្ងៃគ្រប់គ្រាន់អាចជួយឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា និងជួយពង្រឹងម៉ាសសាច់​ដុំផងដែរ។

សម្រាប់ការសម្រកទម្ងន់
ញ៉ាំអាហារ Formula 1 Shake ពីរពេលក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃ ដើម្បីជំនួសឲ្យអាហារធម្មតា ហើយញ៉ាំ​អាហារដែលមានជីវជាតិសំបូរបែបសម្រាប់មួយពេលដែលនៅសល់។

ការប្រើប្រាស់

ក្រឡុកកំប៉ុងថ្មមៗ មុនពេល​ប្រើប្រាស់ម្តងៗ ដើម្បីឱ្យសារធាតុលាយជាមួយគ្នាបានល្អ។ កូរអាហារ Formula 1 ចំនួនពីរស្លាបព្រាបាយ (25g) ដោយលាយជាមួយទឹកដោះគោ ឬទឹកសណ្តែកសៀង​គ្មានជាតិខ្លាញ់ចំណុះ 240ml។ សូមបន្ថែមផ្លែឈើស្រស់ 28g ដើម្បីបង្គ្រប់អាហារមួយពេលនេះ ​បន្ទាប់មកអាចញ៉ាំបានហើយ!

#0141 វ៉ានីឡា
#0142 សូកូឡា
#0143 ស្រ្តប៊េរី

 បញ្ជាទិញពីសមាជិក 



km-KH | 2017-09-23 11:15:52 | NAMP2HLASPX02